Cambodia Green Will project on Thmey Thmey


Green Will Day, one of many environment events of Cambodia Green Will project initiated and led by Writing Alliance and coordinating project by Sok Lak and Von Chhaysoneath.
យុវជននឹងពិភាក្សាបញ្ហាបំពុលបរិស្ថានទីក្រុងភ្នំពេញ នៅថ្ងៃទី២៨ មិថុនានេះ
June-26-2015, 11:33 am        

ភ្នំពេញ៖ យុវជនជាង ៧០នាក់ ដែលជាសិស្ស និស្សិតកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សានានា នឹងរៀបចំព្រឹត្តិការណ៍ស្តីពី ផលប៉ះពាល់អវិជ្ជមាន ចំពោះបរិស្ថានក្នុងទីក្រុង ក្នុងនោះ រួមមាន បញ្ហាគ្រប់គ្រងប្រព័ន្ធលូទឹកស្អុយ បញ្ហាបំពុលអាកាស និងបញ្ហាគ្រប់គ្រងកកសំណល់ ជាដើម នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC)។

ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយសម្ព័ន្ធអ្នកសរសេរ ឧត្តមឆន្ទៈបៃតងកម្ពុជា ជំនាន់ទី២ សហការជាមួយអង្គការ Ecosense Cambodia World Wide Fund for Nature (WWF) និង Heinrich BӧllStiftung ព្រមទាំងគាំទ្រឧបត្ថម្ភពីសំណាក់ស្ថាប័ន និងក្រុមហ៊ុនជាង ២០ផ្សេងទៀត។

អ្នកសម្របសម្រួលគម្រោង លោក សុខ ឡាក់ និយាយថា ការអភិវឌ្ឍសេដ្ឋកិច្ចបច្ចុប្បន្ននេះ ក៏បាន និងកំពុងផ្ដល់នូវផលប៉ះពាល់អវិជ្ជមាន ចំពោះបរិស្ថានដែរ ដូចជា បញ្ហាប្រព័ន្ធ គ្រប់គ្រងលូទឹកស្អុយ ការបំពុលអាកាស និងការគ្រប់គ្រងកកសំណល់មិនបានត្រឹមត្រូវ ជាដើម។ ដូច្នេះទើបលោករៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹងពីការការពារបរិស្ថាននៅទីក្រុងភ្នំពេញ និងទីប្រជុំជននានាក្នុងប្រទេសកម្ពុជា។

តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ លោកជឿជាក់ថា៖«ប្រជាជនកម្ពុជាទាំងអស់ នឹងរួមគ្នាអនុវត្តនូវសកម្មភាពបៃតងក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីជួយលើកកម្ពស់ ដល់ការអភិរក្ស បរិស្ថានប្រកបដោយបរិយាកាសស្រស់បំព្រងនៅក្នុងទីក្រុង»។ លោករំពឹងថា ព្រឹត្តិ្កការណ៍នេះ នឹងទទួលបានអ្នកចូលរួមជាង ១ពាន់នាក់ដែរ។

បើតាម លោក សុខ ឡាក់ យុវជននឹងរៀបចំសកម្មភាពស្តីពីការពារការបរិស្ថានជាច្រើន ក្នុងនោះ រួមមាន  សកម្មភាពជិះកង់ការពារបរិស្ថាន ការប្រកួតពិព័រណ៍រូបថត និងសិក្ខាសាលា ស្តីពីទីក្រុងបៃតង ជាដើម ក្នុងគោលបំណងធ្វើឱ្យសម្រេចបាននូវការបណ្តុះផ្នត់គំនិតបៃតងដល់ប្រជាជនកម្ពុជា ជាពិសេសគឺ យុវជន។

ប្រសិនបើលោកអ្នកមានបំណងចូលរួមក្នុងកម្មវិធី សូមទំនាក់ទំនង លោក សុខ ឡាក់ អ្នកសម្របសម្រួលគម្រោងតាមរយៈ លេខទូរស័ព្ទ ០៧៧ ៩៨ ៨៨ ២៦ ឬអ៊ីម៉ែល mrsoklak@gmail.com និងកញ្ញា វន ឆាយសុនាថ អ្នកសម្របសម្រួលគម្រោង លេខទូរស័ព្ទ ០៩២ ៣៥ ៤៦ ៩០ អ៊ីម៉ែល soneath.von77@gmail.com។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហេ្វសប៊ុក https://www.facebook.com/CambodiaGreenWill ឬទំនាក់ទំនងតាមរយៈ email: cambodiagreenwill@gmail.com ៕

Source: https://thmeythmey.com/print.php?id=27995&lg=kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s