មនុស្សមួយចំនួនខិតខំប្រឹងប្រឹងរកលុយជាច្រើនដើម្បីចំណាយលើទំនិញ និងសេវាកម្មជាច្រើនដែលជាតម្រូវការរបស់ខ្លួន និងក្រុមគ្រួសារដែលជាបន្ទុករបស់ខ្លួន។ ហើយទំនិញនិងសេវាកម្មជាច្រើនដែលចរាចរលើទីផ្សារក៏បាននិង កំពុងឡើងថ្លៃពីមួយឆ្នាំ ទៅមួយឆ្នាំ។ ពេលខ្លះ មនុស្សមួយចំនួនក៏ភ្លេចគិត និងចូលរួមចំណែកដំណោះស្រាយបញ្ហាការឡើងថ្លៃទំនិញ និងសេវាកម្ម ដោយសារកត្កាផ្សេងៗ តែបែរជាលើកយកមូលហេតុផ្សេងៗគ្នាដូចជាគ្មានសមត្ថភាព គ្មានពេល រកពេលរកលុយមិនបានឲ្យទៅគិតបញ្ហាសង្គមម្ត៉េចបាន ការងារនេះជាទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាល មិនមែនការងារពួកខ្ញុំទេ ជាដើម។ ទន្ទឹមនឹងនេះ ពួកគេប្រហែលជាភ្លេចគិតថា បើតម្លៃនៃទំនិញ និងសេវាកម្មមិនឡើងថ្លៃ ឬមានតម្លៃថ្លៃ ពួកគេក៏មិនហត់ទៅខំប្រឹងប្រែងទៅរកលុយជាច្រើនមកចំណាយដែរ។
នេះជាចំណុចមួយចំនួនដែលគួរពិចារណាឡើងវិញ៖
– អង្ករ បន្លែ និងសាច់ (ត្រូវការរាល់ថ្ងៃ តែមិនចូលរួមគិតគូរ)៖ ភ្លេចគិតគូរ និងចូលរួមគាំទ្រកសិករ និងអ្នកចិញ្ចឹមសត្វក្នុងស្រុក ឲ្យមានដំណោះស្រាយ និងវិធីសាស្ត្រក្នុងការដំាដុះ ចិញ្ចឹម និងកត្កាផ្សេងៗឲ្យថ្លៃដើមទំនិញមានតម្លៃទាប ហើយមិនបាច់នាំចូល (នាំចូលនឹងបូកតម្លៃដឹងជញ្ចូល និងឈ្មួល)
– គុណភាពអប់រំនៅសាលារដ្ជ៖ សុខចិត្តខំរកលុយរៀន ឬបញ្ចូលកូនទៅសាលាឯកជនដែលមានតម្លៃខ្ពស់ និងគុណភាពល្អ ក៏មិនចូលរួមគិតគូរគុណភាពអប់រំនៅសាលារដ្ឋដែរ ព្រោះមានលុយរៀន ឬបញ្ចូលកូនទៅសាលាឯកជន (វាក៏ជាផ្នែកចំណាយធំមួយសម្រាប់គ្រួសារដែលមានកូនទៅរៀន និងអ្នកកំពុងសិក្សា)
– គុណភាពសេវាសុខាភិបាល៖ ខំរកលុយទៅព្យាបាទនៅពេទ្រឯកជន ឬបរទេស ក៏មិនខ្វល់ និងជួយគិតគូរការអភិវឌ្ឍន៍ពីមន្ទីរពេទ្យរដ្ឋដែរ ព្រោះមានលុយទៅមន្ទីរពេទ្យឯកជន និងបរទេស ហើយមានបញ្ហាស្មុគស្មាញចំពោះការងារសាធារណៈ ពិបាកចូលរួម (ចំណាយមូលដ្ឋានមួយនេះមានបន្ទុកចំពោះគ្រួសារសុទ្ធតែទាំងអស់ ព្រោះនរណាក៏មានឈឺដែរក្នុងជីវិតមនុស្ស)
– សេវាធ្វើដំណើរ៖ មនុស្សមួយចំនួនព្យាយាមទិញឡានរៀងៗខ្លួន និងធ្វើដំណើរតែឯងទៅធ្វើការងារ ឬទៅរៀន ទោះក្នុងគ្រួសារ និងកន្លែងធ្វើការ ឬសាលាជាមួយគ្នា (សេវាកម្មដឹកជញ្ជូនសាធារណៈ ដូចជាឡានក្រុង និងរថភ្លើង អាចជួយកាត់បន្ថយចំណាយ និងការស្ទះចរាចរណ៍)
– បរិស្ថាន៖ កាកសំណល់មិនបានគ្រប់គ្រងបានល្អ ការបំណុលទឹក បរិយាកាសអាប់អួរនៅទីក្រុងដោយសារការបំណុលខ្យល់ពីយានជំនិះ ព្រមទាំងគ្រោះមហន្តរាយផ្សេងៗពីធម្មជាតិ និងការកើនឡើងកំដៅជារៀងរាល់ឆ្នាំ
– បញ្ហាសង្គម៖ ចំណាយដែលកើតឡើងដោយសារ ចោរលួច ចោរប្លន់ ការរំលោភ ជួញដូរមនុស្ស គ្រោះចរាចរណ៍ ការវាយតប់គ្នា ជាដើម